វិបត្តិបំណុលក្រៅប្រព័ន្ធកំពុងវាយប្រហារពលរដ្ឋនៅស្រុកដំណាក់ចង្អើរឃុំអង្កោល និងឃុំពងទឹក
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំអង្កោល និងឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារការលង់ខ្លួនក្នុងបំណុលវណ្ឌវៃជាមួយក្រុមហ៊ុនបញ្ចាំ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ។
ផលប៉ះពាល់នៅឃុំអង្កោលប្រជាពលរដ្ឋភាគច្រើនដែលប្រកបមុខរបរនេសាទ និងធ្វើស្រែអំបិល បានជួបប្រទះបញ្ហាប្រឈមនៃទិន្នផលថយចុះ និងកត្តាអាកាសធាតុ។រីឯដីស្រែអំបិលមួយចំនួនបានមន្ត្រីមួយចំនួនប្តូប្រភេទដីពីដីប្រភេទកសិកម្មទៅដីលំនៅដ្ឋានដោយមានការលំបាកដើម្បីដោះស្រាយជីវភាពចំពោះមុខ និងយកដើមទុនបន្តមុខរបរ ពួកគាត់មួយចំនួនធំបានសម្រេចចិត្តយកប្លង់ដី ឬទ្រព្យសម្បត្តិផ្សេងៗទៅបញ្ចាំជាមួយក្រុមហ៊ុនបញ្ចាំក្នុងស្រុក និងអ្នកចងការប្រាក់ ផ្ទាល់ខ្លួនជាមួយការប្រាក់ខ្ពស់ពី ៥% ទៅ ១០% ក្នុងមួយខែ។ ការបង់ការប្រាក់វ័ណ្ឌកបានធ្វើឲ្យអ្នកភូមិមួយចំនួនឈានដល់ការលក់ដីធ្លី ឬជម្លៀសខ្លួនចោលភូមិឋាន។តើកម្ចីដែលមានការប្រាក់ខ្ពស់ឬអាចនិយាយបានដើមជិតស្មើការប្រាក់នេះពលរដ្ឋបានយល់ឬទេ?
ចំណែកឯឃុំពងទឹកវិញប្រជាកសិករអាស្រ័យផលលើការធ្វើស្រែ និងចម្ការ ក៏កំពុងរងគ្រោះមិនចាញ់គ្នាដែរកើតចេញពីការចាញ់បោកពាក្យឃោសនាកម្ចីងាយៗ មិនបាច់មានទ្រព្យធានា តាមរយៈក្រុមហ៊ុនបញ្ចាំមិនផ្លូវការ និងកម្ចីអនឡាញ។ នៅពេលមិនមានលទ្ធភាពសងតាមការកំណត់ ក្រុមអ្នកផ្តល់កម្ចីបានប្រើប្រាស់វិធានការផ្សេងៗដើម្បីឱ្យអតិថិជនខ្ចីបុលពីកន្លែងមួយទៀតមកសងកន្លែងចាស់ (បំណុលជាន់បំណុល)។
បញ្ហាកម្ចីក្រៅប្រព័ន្ធនេះមិនត្រឹមតែបង្កើតជាបន្ទុកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែបានបណ្តាលឱ្យកើតមានវិបត្តិផ្លូវចិត្ត ការបែកបាក់គ្រួសារ និងការកើនឡើងនៃអសន្តិសុខក្នុងសហគមន៍។ដោយសារតែពលរដ្ឋខ្លះអាចខ្ចីបុលជាន់គ្នា៣-៤ស្ថាប័នឯណោះ។ដែលចាស់ៗតែងនិយាយថា”កាប់ភ្លឺស្រែ ទន់ភ្លឺស្រែ”។
ទាក់ទងនឹងបំណុលវ័នករបស់ពលរដ្ឋដោយសារក្រុមហ៊ុនហាងបញ្ចាំ និងក្រុមសហគ្រាសផ្តល់កម្ចីក្រៅប្រព័ន្ធនេះអ្នកនាំពាក្យសាលាខែត្រកែបលោក ប៊ុន យោង បានប្រាប់អង្គភាពយើងថា…ករណីនេះខ្ញុំនិងពិនិត្យជាមួយមន្ទីរជំនាញពាក់ព័ន្ធសិន! ហើយលោកក៏ឆ្លៀតឱកាសសុំឱ្យអ្នកកាសែតផ្ញើអាជ្ញាប័ណ្ណសារព័ត៌មានជូនគាត់មួយច្បាប់ផង។ប្រហែលជាលោកខ្លាចអ្នកសារព័ត៌មានជ័រសម្ភាសន៍លោកមើលទៅឬក៏លោកធ្លាប់បានផ្តល់សម្ភាសន៍ឱ្យអ្នកកាសែតជ័រក៏មិនដឹង។
លោក ឆឹង ថៀវ មេភូមិអំពេងជាភូមិដែលមានពលរដ្ឋខ្ចីបុលជាន់គ្នាច្រើនស្ថាប័ននេះមិនបានឆ្លើយតបអ្នកកាសែតទេរហូតមកដល់ម៉ោងផ្សាយនេះ។
មន្ត្រីរាជការមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់អង្គភាពយើងថាមូលដ្ឋានរបស់លោករស់នៅផ្ទាល់ប៉ះពាល់សេដ្ឋកិច្ចខ្លាំងណាស់ដោយសារតែពួកកម្ចីក្រៅប្រព័ន្ធទាំងនោះ។
បុគ្គលិកអ្នកផ្តល់កម្ចីតាមភូមិម្នាក់ខ្សិបប្រាប់អង្គភាពយើងថាមានអតិថិជនខ្លះខ្ចីជាន់គ្នា២-៣ស្ថាប័ន។
ប្រជាពលរដ្ឋភូមិអំពេងម្នាក់ត្អូញត្អែរការថ្លៃប៉ុន្តែដើម្បីដោះកុនត្រូវតែបង្ខំចិត្តយក។គាត់បន្តថា១៥០,០០០០រៀល(មួយលានហាសិបម៉ឺនរៀល)ដកថ្លៃរដ្ឋបាល៧ម៉ឺនរៀល បូកទាំងការប្រាក់២៤ថ្ងៃគណនាឃើញការប្រាក់១០០០០រៀលក្នុងមួយថ្ងៃ។លោកស្រីបន្ថែមថាការប្រាក់ថ្លៃណាស់។
ប្រជានេសាទម្នាក់គាត់សំណូមពរថាបើបង្កើតឱ្យមានកម្ចីហើយកុំយកការច្រើនពេក។លោកថាគ្រួសារលោកពេលខ្ចីលុយនោះម្តងៗមិនហានចាយទេសន្សំពីនេសាទទុកមិនចង់រួចថ្លៃបង់១ថ្ងៃផង ប៉ុន្តែដោយសារលោកពិបាកខ្ចីធនាគារ ពីព្រោះការអនុម័តកម្ចីតឹងរឹងពេក។
លោក ណន ចឹកឃុយ ប្រធានផ្នែកក្រុមហ៊ុនហាងបញ្ចាំ និងប្រាតិភោគ RPRU KSP នៅស្រុកដំណាក់ចង្អើរបានជម្រុញឱ្យអង្គភាពយើងទៅសួររដ្ឋបាលសាលាខែត្រកែបទៅ។លោកថាឯកសារពាក់ព័ន្ធក្រុមហ៊ុនបានដាក់ចូលសាលាខែត្ររួចហើយ។
អាជ្ញាធរមូលដ្ឋាន ដែលគិតពីសុខទុក្ខពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ច ចុះត្រួតពិនិត្យភាពស្របច្បាប់នៃក្រុមហ៊ុនបញ្ចាំទាំងនោះ ព្រមទាំងចាត់វិធានការលើអ្នកចងការប្រាក់ខុសច្បាប់។ ទន្ទឹមនឹងនេះ ពួកគាត់បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងស្វែងរកសេវាហិរញ្ញវត្ថុផ្លូវការដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុលដែលមិនអាចដោះស្រាយបាន។






