[រាជធានីភ្នំពេញ]៖ ថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលមិនអាចខ្វះបាន ប៉ុន្តែវាកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីរបៀបរស់នៅ និងមេរោគឆ្លងផ្សេងៗ។ ក្នុងស្មារតីយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជនខ្មែរ ក្រុមហ៊ុន Mega We Care បានរៀបចំសិក្ខាសាលាសុខាភិបាលដ៏ធំមួយ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ដើម្បីអបអរសាទរ «ទិវាថ្លើមពិភពលោក» និងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាថ្លើម។ សិក្ខាសាលានេះបានក្លាយជាវេទិកាដ៏មានសារៈសំខាន់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស…
Category: ព័ត៌មានជាតិ
ទឹកចិត្តធំធេង! ភេសជ្ជៈប៉ូវកម្លាំងបាកាស ឧបត្ថម្ភ ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ
ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) បានប្រកាសចូលរួមបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅជួរមុខ និងជនភៀសសឹក។ ការចូលរួមចំណែកឧបត្ថម្ភរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏ធំធេងចំពោះកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីយ៉ាងរឹងមាំ និងជាប់ជាប្រចាំ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន…
ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ
ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ រដ្ឋាភិបាលឥណ្ឌាបានសង្កត់ធ្ងន់ថា ទង្វើដែលខ្វះការគោរពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់អ្នកជំនឿសាសនាហិណ្ឌូ និងពុទ្ធសាសនិកនៅទូទាំងពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានឃើញរបាយការណ៍ស្តីពីការបំផ្លិចបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ដែលទើបនឹងត្រូវបានសាងសង់ឡើងថ្មីៗនេះ…