ញាក់សាច់! ត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment ចាយអស់ជាង ២ ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ផលិតកម្ម LD Entertainment បានធ្វើពិធីបើកកាំមេរ៉ាថតរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាកុនប្រវត្តិសាស្រ្តខ្នាតធំ និង ត្រៀមចំណាយថវិកាច្រើនក្នុងការថតភាពយន្តមួយនេះ។ ជាក់ស្តែងត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment បានចំណាយអស់ខ្ទង់ជាង ២ ម៉ឺនដុល្លារអាមេរិក។ នេះជាការចំណាយដ៏ច្រើន…

Angelina Jolie កំពុងពិចារណាចាកចេញពីអាមេរិក មករស់នៅកម្ពុជា ខណៈមានផ្ទះនិងដីនៅខ្មែរស្រាប់

តារាសម្តែងហូលីវូដដ៏ល្បីល្បាញ Angelina Jolie កំពុងមានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីទៅរស់នៅក្រៅប្រទេស រួមទាំងប្រទេសកម្ពុជា ដែលជាប្រទេសដែលនាងមានសញ្ជាតិផងដែរ។ យោងតាមរបាយការណ៍ពីប្រភពជិតស្និទ្ធនឹងនាង Angelina Jolie មានផែនការបែងចែកពេលវេលារបស់នាងរវាងទីក្រុងញូវយ៉ក អឺរ៉ុប និងកម្ពុជា បន្ទាប់ពីកូនភ្លោះរបស់នាងឈានចូលវ័យ១៨ឆ្នាំនៅខែកក្កដា ឆ្នាំ២០២៦។ Angelina Jolie ដែលជាម្តាយនៃកូន៦នាក់ បានទិញវិមាននៅទីក្រុងឡូសអេនជឺលេសក្នុងតម្លៃ២៥លានដុល្លារអាមេរិក (ប្រហែល៣២លានដុល្លារសិង្ហបុរី)…

ភាពយន្ត “៤នាក់បូក១” រសជាតិថ្មី សើចបន្លំភ័យ នាំអ្នកទៅជួបអាថ៌កំបាំងកណ្តាលព្រៃ មណ្ឌលគិរី ជាមួយតួឯកដែលនឹកស្មានមិនដល់!

វិស័យភាពយន្តខ្មែរកំពុងបោះជំហានទៅរកកម្រិតស្តង់ដារថ្មីមួយទៀត តាមរយៈវណ្ណកម្មថ្មីរបស់ផលិតកម្ម គ្រាប់ពេជ្រ គឺរឿង «៤នាក់បូក១»។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលបំផុតនោះ គឺការបង្ហាញខ្លួនរបស់តួឯក ៤ ជើងដ៏ឆ្លាតវៃឈ្មោះថា «ខេនឌី» (Candy) ដែលនឹងមកបង្ហាញសមត្ថភាពសម្តែងពិតៗដោយមិនប្រើប្រាស់បច្ចេកវិទ្យា AI ឡើយ។ ក្រោមស្នាដៃដឹកនាំដ៏ប៉ិនប្រសប់របស់អ្នកដឹកនាំរឿង លោក ឌៀប សុវណ្ណតារា ភាពយន្តនេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងអាថ៌កំបាំងប៉ុណ្ណោះទេ…