ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លើកទឹកចិត្តភាគីពាក់ព័ន្ធពង្រឹងវិស័យកសិកម្ម និងទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូល និងការកែលម្អជីវភាពពលរដ្ឋ
October 30, 2026
រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខេត្តក្រចេះមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ សក្តានុពលទាំងនេះដែលត្រូវប្រែក្លាយជាឱកាសការងារ បង្កើនប្រាក់ចំណូល និងការកែលម្អជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

