សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ មានការចុះផ្សាយនៅក្នុងបណ្តាញសង្គមអំពីករណីដីធ្លីក្នុងស្រុកសំបូរ ខេត្តក្រចេះ ថា “អភិបាលខេត្តក្រចេះ បានរឹបអូសដីស្រែប្រជាជនប្រមាណជាង ២០គ្រួសារ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ហើយថែមទាំងមិនមានជូនដំណឹងជូនពួកគាត់ជាមុននោះទេគឺយកស្ងាត់ៗតែម្តង” ។

