ពិតជាថ្លើមធំរបស់គេលួចឈួសឆាយដីគម្របព្រៃដែរដីរដ្ឋយកធ្វើជាកម្មសិទ្ធិហើយដាក់ដាំចន្ទីធ្វើជាចំកា ដើម្បីទុកលក់បន្តអោយអ្នកផ្សេង ក្នុងតម្លៃចាប់ពី 1500ដុល្លាទៅ2000ដុល្លា ក្នុង១ហិតា 

admin By admin August 26, 2026

ផ្សាយចេញពីរាជធានីភ្នំពេញនៅថ្ងៃទី 25 ខែសីហាអង្គភាពព័ត៌មានយើងខ្ញុំបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាមានទីតាំងឈូសឆាយចេញព្រៃដែលស្ថិតនៅចន្លោះ ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ស្រុកឆែប នៅតបន់ដែរពលរដ្ឋហៅថា ជាំអំពៅ  ស្រះ3 និងជ្រៃធំ !

មានបុរសឈ្មោះ ខន និងបក្សពួកបានជួលគ្រឿងចាក់ធ្វើការឈូសឆាយទន្ទ្រានដីគម្របព្រៃទាំងបីទីតាំង យកធ្វើជាកម្មសិទ្ធិ  ដោយម្នាក់ៗឈួស១០ហិតា សរុបបួនននាក់ស្មើនឹង 40 ហិចតា ដើម្បីដាំដើមចន្ទី ..

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថាដីដែលបុគ្គលឈ្មោះខន បានឈូសឆាយរួចរាល់គឺដាំដើមចន្ទីនោះសម្រាប់លក់បន្ត  នៅពេលដែលកូនចន្ទីអាចលូតសាល់បានអស់ហើយ ពួកគេនិងលក់ដីនោះបន្តទៅឲ្យកសិករផ្សេងទៀតក្នុងតម្លៃមួយហិចតាចាប់ពី 1,500ដុល្លាទៅ 2000 ដុល្លារ។ 

សំណួរដែលប្រជាពលរដ្ឋចង់ដឹងគឺ៖ តើដីដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ អាចត្រូវបានឈូសឆាយ កាន់កាប់ ដាំដំណាំ ហើយយកមកលក់ជាកម្មសិទ្ធិឯកជនបានដែរឬទេ?

តាមច្បាប់ភូមិបាលកម្ពុជា ដី និងធនធានមួយចំនួនដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចក្លាយជាកម្មសិទ្ធិឯកជនតាមរយៈការចូលកាន់កាប់ ឬការឈូសឆាយដោយខ្លួនឯងបានឡើយ។ 

ជាពិសេស ច្បាប់ស្តីពីព្រៃឈើ ក៏មានបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកាន់កាប់ដីដែលបានមកពីការឈូសឆាយព្រៃរដ្ឋដោយខុសច្បាប់ ហើយច្បាប់បានផ្តល់សិទ្ធិឱ្យរដ្ឋចាត់វិធានការដើម្បីដកហូត និងយកដីព្រៃរដ្ឋមកវិញតាមនីតិវិធីច្បាប់។

ចំពោះការដាំដើមឈើនៅលើដីព្រៃរដ្ឋ ក៏មានអនុក្រឹត្យកំណត់អំពី វិធាន និងនីតិវិធីនៃការផ្តល់សិទ្ធិប្រើប្រាស់ដីព្រៃរដ្ឋសម្រាប់ដាំដើមឈើ ផងដែរ។ នេះមានន័យថា ការចូលទៅលួចដាំដំណាំលើដីរដ្ឋ មិនមែនមានន័យថា អ្នកដែលបានដាំនោះក្លាយជាម្ចាស់ដីដោយស្វ័យប្រវត្តិនោះទេ។

ដូច្នេះ ប្រសិនបើការចោទប្រកាន់ខាងលើជាការពិត សំណួរដ៏សំខាន់គឺ៖ តើមានអ្នកណាអនុញ្ញាតអោយ? តើដីនេះមានស្ថានភាពជាដីអ្វី? តើមានឯកសារផ្លូវច្បាប់អ្វីខ្លះ? ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការឈូសឆាយ និងការយកដីរដ្ឋមកលក់បែបនេះ?

ប្រជាពលរដ្ឋ ស្នើសុំថា ប្រសិនបើមានការទន្ទ្រានដីរដ្ឋពិតប្រាកដ ស្ថាប័នពាក់ព័ន្ធគួរតែចុះពិនិត្យ ស៊ើបអង្កេត និងបង្ហាញការពិតជាសាធារណៈ។

ជុំវិញការឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងធ្វើជាអាជីវកម្មបែបនេះអង្គាភាពសារព័ត៌មានយើងខ្ញុំបានទំនាក់ទំនងទៅកាន់លោកប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង គាត់បានឲ្យដឹងថាទីតាំងលើតំបន់ជ្រៃធំជាទឹកខេត្តព្រះវិហា តែលោកទទួលព័ត៌មាននេះហើយគាត់នឹងចាត់មន្ត្រីចុះពិនិត្យនិងស្រាជ្រាជាបន្ទាន់ជូនមិនទុកយូនោះទេ

ចំណែកឯម្ចាស់ដីដែលលួចទន្ទ្រានដីរដ្ឋខុសច្បាប់ឈ្មោះខន គាត់បានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថាពួកគាត់មានគ្នាបួននាក់បងប្អូន គាត់ពិតជាបានជួសឆាយដីរដ្ឋទាំងនោះមែនចំនួន 10 ហិចតាក្នុងម្នាក់ 

សរុបជាង៤០ហិតាបួននាក់ដើម្បីដាំកូនចន្ទី ហើយគាត់មិនបានលក់ដូរនោះទេគាត់គ្រាន់តែដាំដើមចន្ទីប្រហែលជាបងប្អូនរបស់គាត់ទាំងនោះហើយដែលជាអ្នកលក់ ។ រីឯអ្នកសារព័ត៌មានយើងខ្ញុំបានសាកសួរគាត់បន្ថែមជុំវិញការទន្ទៀងដីទាំងអស់នេះតើមានអាជ្ញាធរមូលដ្ឋានគាត់ដឹងឮដែរឬទេបុរសឈ្មោះខនបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថាគាត់បានជូនលុយទៅអោយគ្រឿងចក្រហើយ

គ្រឿងចក្រទាំងនោះអ្នករ៉ាប់រងជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកនោះចែកគ្នារស់ ។

ជុំវិញករណីខាងលើប្រជាពលរដ្ឋទាំងអស់ស្នើសុំរុំអភិបាលខេត្តក៏ដូចជាលោកប្រធានមន្ទីរបរិស្ថានមេត្តាចាត់វិធានការអោយបានមើលម៉ាត់បំផុតចំពោះជនដែលលួចទន្ទ្រានដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបែបនេះ ដើម្បីកុំឲ្យអ្នកដទៃយកគំរូតាម

Leave a Reply

Your email address will not be published. Required fields are marked *