លោក ពុត កុសន បង្កើតផេកសារព័ឥមានក្លែក្លាយ គ្មានអាជ្ញាប័ណជាច្រើនដើម្បីជម្រឹតទាលុយពីក្រុមប្រព្រឹត្តបទល្មើសដូចជាល្បែងអនឡាញនិងពីឈ្មួញរកស៊ីផ្សេងៗទៀត ដែលកំពុងតែល្បីក្រើកតាមបណ្ដាញ facebook និងប្រព័ន្ធតេឡេក្រាម ជុំវិញករណីចម្រិតពីទារប្រាក់ពីបុគ្គលម្នាក់ដោយតម្រូវឲ្យបង់ 300ដុល្លារបញ្ចប់រឿង និងស្នើ២០០ដុល្លាប្រចាំខែ ។ ឥឡូវនេះយើងអាចមកស្គាល់ពីអត្តសញ្ញាណរបស់បុរសម្នាក់នោះបានហើយ
រាជធានីភ្នំពេញ÷
ឃើញថាប៉ុន្មានថ្ងៃមកនេះមានកាចែករំលែកក្នុងបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីកំហែងទារប្រាក់ របស់បុរសម្នាក់ដែលប្រើប្រព័ន្ធតេឡេក្រាមមានឈ្មោះ ពុទ កុសន មានលេខទូរសព្ទ 071 22 00777 បានធ្វើការសន្ទនានិងទាមទារប្រាក់ពីបុរសម្នាក់ដែលគេមិនស្គាល់អត្តសណ្ណាណឬ ជាអ្នកគ្រប់គ្រងល្បែងស៊ីសងមួយកន្លែងដោយតម្រូវឲ្យបង់ឲ្យខ្លួនចំនួន 3 សន្លឹកនិងស្នើប្រចាំខេត្តចំនួន២ស្លឹកដើម្បីបញ្ចប់រឿង។
ក្រោយមកបែករឿងទាលុយមិនបានចាប់ផ្តើមបែកធ្លាយសារសម្លេងនិងកាសរសេក្នុងតេឡេក្រាមនោះធ្វើឲ្យមានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក និងតាមគ្រប់ប្រព័ន្ធតេឡេក្រាម ដោយមានអ្នកសារព័ត៌មានជាច្រើនបាយកទៅរូបភាពបុរស់នោះទៅបង្ហោះនិង ចែករំលែកតតគ្នា ជុំវិញករណីគំរាមទាបប្រាក់ពីឈ្មោះពុត កុសន ដែរអះអាងថាខ្លួននៅអង្គភាពសារព័ត៌មាន NM Tv ។
ក្រោយពីមានសារព័ត៌មាននៅក្នុងស្រុកជាច្រើនបានចុះផ្សាយស្នើទៅកាន់ក្រសួងព័ត៌មានឲ្យមានចំណាត់ការ។លើបុគ្គលនេះនឹងផេកដែលមានឈ្មោះNM TV គ្មានអញញាប័ណ្ណស្របច្បាប់ចេញដោយក្រសួងព័ត៌មាន ហើយធ្វើរឿងមិនល្អជម្រិតទាបប្រាក់លើពលរដ្ឋដែលធ្វើឲ្យប៉ះពាល់នូវសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីពជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញគេសង្កេតឃើញថាក្រោយពីមានការចុះផ្សាយយ៉ាងព្រោងព្រាតមកផេកនេះក៏បានផ្លាស់ប្ដូរទៅ logo ប្ដូរពិពណ៌លឿងមកជាពណ៌ស ហើយបានដូរលេខទូរសព្ទផងដែរ។ពីមុនលេខទូរសព្ទនៅលើផេកនេះដែលមានលេខ098240250ហើយក៏បានប្ដូរមកជាលេខទូរសព្ទ0712200777តែប៉ុន្មាននាទីក្រោយមកដូចជាមានការភ្ញាក់ផ្អើលឬឆោឡោក៏បានលុបលេខនោះចោលវិញតែម្ដង។រហូតមកដល់ថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2026នៅវេលាប៉ុន្មានម៉ោង 10នាទីព្រឹកក៏បានផ្លាស់ប្ដូរនៅទម្រង់ logo ចេញវិញដាក់ជាពណ៌ក្រហមវិញម្ដងតែអក្សរគឺឈ្មោះNM TV អោយស្រដៀងនិងអង្គភាពមួយដែរមានច្បាប់ពេញលេញ ដែលមានឈ្មោះ CNM TVNews ទាំងព័ណខាងក្រោយនិង ការចនាអក្សស្រដៀង100%និងអង្គាភាពត្រឹមត្រឹម ដើម្បីមញ្ឆោតភ្នែមហាជនអោយមានការយល់ច្រលំ ។
សូមរំលឹកដែរថាបុគ្គលឈ្មោះ ពុទ កុសន អាយុ 32 ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯកក្រុងរន្ធតាឯកតេជោសែនជ័យ ខេត្តសៀមរាប ដែលជាមុខសញ្ញាលួចម៉ូតូដ៏សកម្មប្រើប្រាស់ឯកសណ្ឋានក្លែងជាមន្រ្តី និង កាតសម្គាល់ខ្លួនអ្នកសារព័ត៌មានក្លែងក្លាយ នឹងត្រូវធ្វើការចាប់ខ្លួនបន្តនិតិវិធីដោយស្នងការនគរបាលខេត្តសៀមរាប នៅក្នុងថ្ងៃ១៩ខែកុម្ភៈឆ្នាំ 2025
ហើយមួយរយៈចុងក្រោយនេះកាលអំឡុងខែសីហាឆ្នាំ២០២៦នេះមានចាងហ្វាងសារព័ត៌មានរូបបានរងគ្រោះដោយការគំរាមកំហែងពីបុគ្គលឈ្មោះពុទ កុសន ជាអ្នកគ្រប់ផេកNM tv គ្មានច្បាប់អនុសញ្ញាតិ គំរាមថាប្ដឹងទៅកាន់ក្រសួងមហាផ្ទៃនិងតុលាការដោយសរសេថា
ខ្លួនដាក់ពាក្យបណ្ដឹងទៅលើអង្គភាពសារព័ត៌មាន cnmtv new ដែហ៊ានលួចយកឈ្មោះNM tv របស់គេទៅប្រើដោយគ្មានច្បាប់អនុញ្ញាត ហើយបង្ហោះនៅក្នុងគ្រុបរបស់ក្រសួងព័តត៌មាបដែលមានថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើននៅក្នុងនោះដែរ។ ហើយលោកនួនមេសាដែលជាម្ចាស់គេហទំព័រណ៍ cnm tvnewsបានបកស្រាយថា
ដោយសារតែរក្រុមកាងារបច្ចេកទេសរបស់បានប្ដូរឈ្មោះ page ហើយបាត់អក្សរCចេញពីមុខ ហើយបែទៅជាពាក្យNMTvnews ហើយត្រូវរង់ចាំ 30 ថ្ងៃនិងបន្ទាប់រហូតដល់រយៈពេល 6 ខែទៀតទើបអាចដូរបាន ។ ជុំវិញករណីខាងលើលោកនួន មេសា ងអង្គភាពសារព័ត៌មាន CNM tvnews លោកបានថ្លែងប្រាប់មកកាន់អង្គភាពយើងឲ្យដឹងថាក្រោយពីទទួលបានការគំរាមកំហែងទាំងអស់នោះហើយលោកបានតេសូមទោសនិងកែតម្រូវឡើងវិញ តែជននោះមិនព្រមស្តាប់ តែមានបុគ្គលមួយរូបដែលជាប្រធានសមាគម និងជាអ្នកស្គាល់គ្នា បានដើរតួរជាអ្នកសម្របសម្រួល និងស្នើសុំភាគីNM Tv ឲ្យដកពាក្យបណ្ដឹងនិងសម្រួលគ្នា តែតម្រូវអោយលោកនួនមេសាបង់ប្រាក់ 100 ដុល្លារជូនទៅកាន់អង្គភាពNM tv នោះជាថ្លៃទៅដកពាកបណ្តឹងដើម្បីបញ្ចប់រឿង តែលោក នួន មេសាមិនព្រមបង់អោយទៅ ហើយប្រាប់ថាបើចង់ម្តឹងទៅប្តឹងខ្ញុំកំដរ….។
ជុំវិញករណីខាងលើនេះអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅកាន់លោកពុទ កុសន គាត់បានឲ្យដឹងថារឿងទាំងអស់នេះសូមឱ្យទំនាក់ទំនងទៅកាន់មេរបស់គាត់ទៅគាត់គ្រាន់តែជានិពន្ធនាយកនិងជាអ្នកគ្រប់គ្រងផេកទាំងអស់នោះទេ។ ហើយយ៉ាងម៉េចបានជាលោកឯងថារូបគាត់ជាអ្នទាលុយសុំសំឡេងគាត់បន្តិចមើលបើច្បាស់ថាទារលុយគេនោះ សុំបង្ហាញសំឡេងមក។ហើយត្រង់ណាថាការចម្រិតទាលុយសូមបញ្ជាក់ អង្គភាពយើងខ្ញុំសុំធ្វើការបដិសេធទាំងស្រុងដោយគ្មានឯកសារច្បាស់លាស់ចោទប្រកាន់មកលើអង្គភាពជាងខ្ញុំ។យ៉ាងណាមិញមហាជន និងអង្គភាពព័ត៌មានក្នុងស្រុកជាច្រើន សូមទទូចស្នើដល់សមត្ថកិច្ច និងស្ថាប័ណពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មានមេត្តាពិនិត្យមើលលើផេកមួយនេះដែរមិនបានចុះបញ្ជីត្រឹមត្រូវទៅតាមច្បាប់របស់ក្រសួង ហើយដើរប្រព្រឹត្តអំពើកខ្វក់ដែលសង្គមស្អប់ខ្ពើម ហើយជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់កិតិយស្តនិងសេចក្តីថ្លៃថ្នូរ របស់អ្នកសារព័ត៌មានអាជីព ដែរមានវិជ្ជាជីវៈត្រឹមត្រូវនៅក្នុងប្រទេស ហើយអ្វីដែរបុគ្គនេះធ្វើគឺកំពង់តែផ្ទុយពីប្រសាសន៍របស់អតីនាយករដ្ឋមន្រ្តីសម្ដេច តេជោហ៊ុនសែន ហ៊ុនសែន និងប្រសាសន៍របស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ។..




