សុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្កើតផេកព័ត៌មានក្លែងក្លាយ ដើម្បីកំហែងចម្រិតទាបប្រាក់ពីពីរជនរងគ្រោះ។រាជធានីភ្នំពេញ៖ ឃើញប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានជាច្រើននៅក្នុងស្រុក បានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនិងផេកមួយដែលមានឈ្មោះ NM TV បានធ្វើការចំរិតទាប្រាក់ពីពលលុយចំនួន 100 ដុល្លារ ក្នុងការគំរាមថានឹងដាក់ពាក្យបណ្ដឹងជនរងគ្រោះទៅកាន់ក្រសួងមហាផ្ទៃនិងតុលាការ ថាបានលួចឈ្មោះគេយកទៅប្រើដោយគ្មានការអនុញ្ញាត។បើជនរងគ្រោះឱ្យលុយចំនួន 100 ដុល្លារ ទៅកាន់ពួកគេ ទើបពួកគេនិងសម្រួលដកពាក្យបណ្ដឹងនោះវិញ។យ៉ាងណាមិញ ផេកឈ្មោះ NM TV នេះខ្លែងក្លាយហ្នឹងមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវពីច្បាប់ក្រសួងព័ត៌មាន ។ករណីនេះ បើបើតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន បុគ្គលម្នាក់ឈ្មោះពុត កុសន ដែលជាអេតមីនម្នាក់ផងដែរនៅក្នុងផេកព័ត៌មានក្លែងក្លាយមួយនេះ បានចូលទៅសារភាពនៅក្រសួងព័ត៌មានដោយថា អេតមីនមិនអ្នកកាន់ផេកមែនតែគាត់ម្នាក់ឯងនោះទេ។ហើយគាត់ក៏បានឲ្យជនរងគ្រោះឆែកមើលទូរសព្ទ ក្នុងផេកនោះមានអេតមីនកាន់ផេកដើម្បីផុសព័ត៌មានផ្សេងៗ គឺមានចំនួនទៅដល់ 8 នាក់។ក្នុងនោះ អេតមីនធំដែលមានដែលជាអ្នកបង្កើតផេកឈ្មោះ NM TV នោះមានឈ្មោះគណនេយ្យ NMR ហើយ។បុគ្គលឈ្មោះពុទ្ធកុសល គាត់បានសារភាពទាំងអស់ទៅកាន់នៅមុខមន្ត្រីក្រសួងព័ត៌មាននិងជនរងគ្រោះផងដែរ។ពាក់ព័ន្ធនឹងករណីកំហែងចំរិតទេប្រាក់។ ក្នុងការដោះដូរដោយថាប្ដឹងនៅជនរងគ្រោះទៅកាន់ក្រសួងមហាផ្ទៃនិងតុលាការ។គួរបញ្ជាក់ផងដែរថា៖ ក្នុងផេកព័ត៌មានក្លែងក្លាយគ្នាអាជ្ញាប័ណ្ណនោះ អេតមីនមាន ចំនួនទៅដល់ 8 នាក់។ទី 1 មានឈ្មោះ Srey Sambath ដែលមានគណនេយ្យពីរតែឯង។ទី 2 មានឈ្មោះ សន រ៉ុន ព័ត៌មាន ក ម ប។ទី 3 មានឈ្មោះ សន រ៉ុន ក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាម។ទី 4 មានឈ្មោះវីដេអូសំណើច។ទី 5 មានឈ្មោះ Erty Defey។ទី 6 មានឈ្មោះ Dassey Magady។ទី 7 ជាអេតមីនធំអ្នកបង្កើតផេកមានឈ្មោះ NMR TV។យ៉ាងណាមិញ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីសូមកិច្ចអន្តរាគមន៍ឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ជាធរមាន ពាក់ព័ន្ធនិងករណីបង្កើតផេកព័ត៌មានក្លែងក្លាយមិនមានអាជ្ញាប័ណ្ណពីក្រសួង ហ្នឹងកំហែងចំរិតទាបប្រាក់លើជនរងគ្រោះ។គួររំលឹកបន្ថែមផងដែរថា៖ គេបានស្គាល់អត្តសញ្ញាណនៃអេតមីនអ្នកកាន់ផេកម្នាក់ច្បាស់ដូចថ្ងៃ ដែលមានឈ្មោះ សន រ៉ុន ក្រុមយុវជនមនុស្សធម៌បរិច្ចាគឈាម គេស្គាល់ថាមានទីលំនៅបច្ចុប្បន្នភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។យ៉ាងណាមិញ ជនរងគ្រោះនិងអ្នកសារព័ត៌មានជាច្រើននៅក្នុងស្រុកទទូចស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោកឈឿនសុខចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាស្រាវជ្រាវឃាត់ខ្លួននៅ បុគ្គលឈ្មោះ សនរុន ដើម្បីធ្វើការឃាត់ខ្លួនចាត់ការតាមនីតិវិធីផ្លូវច្បាប់ និង អេតមីនដទៃទៀតដែលជាអ្នកកាន់ផេកឈ្មោះ NM TV ក្លែងក្លាយនេះ ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងព័ត៌មាន ។អ្នកសារព័ត៌មានជាច្រើននៅក្នុងស្រុកទទូចស្នើសូមសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិមេត្តាស្រាវជ្រាវឃាត់ខ្លួននៅបុគ្គលទាំងនោះ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមានផងដែរ។សុំរំលឹកបន្ថែមដែលថាមន្ត្រីក្រសួងព័ត៌មានក៏បានបញ្ជាក់ប្រាប់ថា ផេកឈ្មោះ NM TV មួយនេះគឺពិតជាគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ក្រសួងព័ត៌មានពិតប្រាកដមែន។អាស្រ័យហេតុវដូចនេះ សុំស្ថាប័នមានសមត្ថកិច្ចមេត្តាជ្រាបជាព័ត៌មាននិងសុំមានកិច្ចអន្តរាគមន៍បន្ទាន់ ដើម្បីកុំឲ្យចេះចុះនូវវិស័យព័ត៌មាន និងដើម្បីកុំឲ្យមានជនខិលខូចដើម្បីបង្កើតផេកក្លែងក្លាយចង្រិតកំហែងទាលុយពីពលរដ្ឋស្លូតត្រង់បន្តទៅទៀតនៅក្នុងសង្គមផងដែរ។









