ចម្លាក់ដ៏ល្អវិចិត្រនៃប្រាសាទព្រះវិហារបានបាក់បែកជាបំណែកតូចៗដោយសារតែការបាញ់ប្រហាររបស់យោធាថៃកាលពីជិតមួយឆ្នាំកន្លងទៅ។ រូបថត ហុង រស្មីលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យប៉ះវត្ថុណាមួយដែលសង្ស័យថាជាគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រី CMAC ដែលនៅជិតបំផុត។ក្នុងចំណោមគម្រោងអភិរក្សដែលរងផលប៉ះពាល់ដោយជម្លោះថ្មីៗនេះ មានគម្រោងជួសជុលជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ ដែលទទួលបានការគាំទ្រពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ការអភិរក្សវប្បធម៌។លោកបានឱ្យដឹងថា ការងារនេះបានចាប់ផ្ដើមពីឆ្នាំ២០១៨ និងបន្តរហូតដល់ខែកក្កដា ឆ្នាំ២០២៥។ អាជ្ញាធររំពឹងថា គម្រោងអាចបញ្ចប់ក្នុងរយៈពេលប្រមាណពីរឆ្នាំទៀត ប៉ុន្តែការងារត្រូវបានផ្អាកទាំងស្រុង ហើយជណ្ដើរបានរងការខូចខាតបន្ថែម។លោកបញ្ជាក់ថា សូម្បីតែការជួសជុលការខូចខាតដោយធម្មជាតិក៏ត្រូវការរយៈពេលយូរ ខណៈការខូចខាតដោយអាវុធមានភាពស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណជាង។ការដ្ឋានអភិរក្សគោបុរៈទី៥ ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា ក៏ត្រូវបានបំផ្លាញផងដែរ។ ការដ្ឋាននេះមានការិយាល័យ រោងអភិរក្ស រោងកាត់ថ្ម ឧបករណ៍ស្ទូចថ្ម និងអគារផ្ដល់ព័ត៌មានអំពីការងារអភិរក្ស។លោកបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានសាងសង់រួចតាំងពីឆ្នាំ២០២៥ ដើម្បីត្រៀមអនុវត្តការងារជួសជុល ប៉ុន្តែបច្ចុប្បន្នគ្មានសំណង់ណាមួយអាចយកមកប្រើប្រាស់ឡើងវិញបានទេ។លោកថា សូម្បីតែឧបករណ៍ស្ទូចធ្វើពីដែក និងគ្រោងបេតុងក៏ត្រូវបានបំផ្លាញដួលរាបដល់ដី។ក្រៅពីសហរដ្ឋអាមេរិក និងឥណ្ឌា ប្រទេសចិនក៏បានសិក្សា និងគ្រោងជួយជួសជុលផ្នែកមួយចំនួននៃគោបុរៈទី១ ទី២ និងទី៣។ ប៉ុន្តែគម្រោងទាំងនោះក៏ត្រូវបានផ្អាកដោយសារស្ថានភាពសន្តិសុខ។លោក ពុទ្ធិការ បានបញ្ជាក់ថា រាល់សកម្មភាពជួសជុល និងអភិរក្សទាំងរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ ត្រូវបានផ្អាក។ ក្រុមជំនាញអាចអនុវត្តបានតែការងារសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។លោកថា៖ «អ្វីដែលខ្ញុំធ្វើបានសព្វថ្ងៃនេះ គឺជាការងារសង្គ្រោះប្រាសាទព្រះវិហារ មិនមែនជាការងារជួសជុលទេ»។វិធានការបន្ទាន់រួមមានការទល់ទ្រសំណង់ ការបិទភ្ជាប់ផ្នែកដែលប្រេះបែក ការប្រមូល និងការពារបំណែកថ្ម ការរៀបចំឯកសារវិទ្យាសាស្ត្រ និងការថតរូបបែប 3D។វិធានការទាំងនេះមានគោលបំណងការពារកុំឱ្យសំណង់បាក់បែកបន្ថែម មុនពេលការជួសជុលពេញលេញអាចចាប់ផ្ដើមឡើងវិញ។លោកបានពន្យល់ថា ការផ្គុំបំណែកថ្មបុរាណឡើងវិញមានភាពស្មុគស្មាញ ព្រោះថ្មមួយដុំអាចមានទម្ងន់១០០ទៅ២០០គីឡូក្រាម និងអាចបែកជា២០ទៅ៣០បំណែក។មន្ត្រីជំនាញត្រូវកំណត់ថា បំណែកនីមួយៗជាប់ជាមួយថ្មមួយណា ស្ថិតនៅទីតាំងណា និងត្រូវផ្គុំឡើងវិញដោយបច្ចេកទេសបែបណា។ ការងារនេះទាមទារការសិក្សាស្រាវជ្រាវ អ្នកជំនាញ បច្ចេកវិទ្យា និងពេលវេលាយូរ។ដោយសារការវាយតម្លៃបច្ចេកទេសមិនទាន់បញ្ចប់ អាជ្ញាធរមិនទាន់អាចកំណត់តម្លៃជាក់លាក់នៃការខូចខាត ថវិកាដែលត្រូវការ ឬរយៈពេលសម្រាប់ការស្ដារឡើងវិញបានទេ។លោក ពុទ្ធិការ បានឱ្យដឹងថា អង្គការ UNESCO បានបញ្ជូនអ្នកជំនាញចុះពិនិត្យទីតាំង និងគៀងគរថវិកាចំនួន២០,០០០ដុល្លារ សម្រាប់ការសង្គ្រោះបន្ទាន់។ថវិកានេះត្រូវបានប្រើសម្រាប់ការសិក្សាបច្ចេកទេស ការធ្វើរបាយការណ៍ ការថតរូប និងការចងក្រងឯកសារវិទ្យាសាស្ត្រ មិនមែនសម្រាប់ការជួសជុលប្រាសាទទាំងមូលទេ។លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ UNESCO ជាប្រភពជំនួយអន្តរជាតិផ្នែកសង្គ្រោះបន្ទាន់ដែលអាជ្ញាធរទទួលបាន ខណៈការងារក្នុងស្រុកពឹងផ្អែកលើថវិការដ្ឋ និងការបរិច្ចាគពីប្រជាពលរដ្ឋ។តាមលោក ពុទ្ធិការ ការចាប់ផ្ដើមការជួសជុលឡើងវិញអាស្រ័យលើស្ថានភាពសន្តិសុខ និងការដោះស្រាយបញ្ហាព្រំដែន។ វត្តមានកងទ័ពនៅក្បែរតំបន់ប្រាសាទបានដាក់សម្ពាធលើទេសចរណ៍ ការគ្រប់គ្រងបេតិកភណ្ឌ និងសុវត្ថិភាពរបស់ក្រុមមន្ត្រីអភិរក្ស។លោកមិនអាចបញ្ជាក់ថា ការងារអភិរក្សពេញលេញនឹងអាចបន្តនៅពេលណា ឬត្រូវចំណាយពេលប៉ុន្មានឆ្នាំដើម្បីស្ដារការខូចខាតបានទេ។លោកថា ប្រសិនបើបញ្ហាព្រំដែនអាចត្រូវបានដោះស្រាយ និងភាគីទាំងពីរវិលមកធ្វើការតាមយន្តការដែលបានកំណត់ ស្ថានភាពអាចប្រសើរឡើង។ ប៉ុន្តែបើការដាក់ពង្រាយអាវុធ និងភាពតានតឹងបន្តកើនឡើង ការវិលត្រឡប់ទៅរកការងារអភិរក្សធម្មតានឹងនៅតែជួបការលំបាក៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត!

យោងតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ U.S. News & World Report សមិទ្ធផលដ៏ប្រពៃនេះកើតចេញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងការដឹកនាំស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» (ស្អាត ភាពបៃតង និងចីរភាព) របស់រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។…

ផ្អើលអស់បណ្ឌិតស្រុកខ្មែរប្រតិកម្មខ្លាំងៗរឿង លោកបណ្ឌិតមួយរូប ដែរទទួលញ្ញាបត្រនៅប្រទេសគេរួចតាំងខ្លួនជាសាស្រ្តត្រាចារ្យបណ្ឌិត ។រាជធានាភ្នំពេញ ក្រោយពីមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មានជាច្រើនក្នុងស្រុកជុំវិញករណីរឿងបង្កើតផេកសារព័ត៌មានក្លែងក្លាយគ្មានអាជ្ញាប័ណ្ណស្របច្បាប់ឈ្មោះ NM Tv ដើម្បីជម្រិតទាបប្រាក់ពីគេ ក្រោយពីអេតមីនកាន់ផេកបានចូលខ្លួនមកសារភាពនៅក្រសួងព័ត៌មាន និងបានអះអាងប្រាប់ពីឈ្មោះម្ចាស់ផេកដែរអ្នកគ្រប់គ្រប់ហើយអោយគាត់ធ្វើAmin គាត់ប្រាប់អោយដឹងថាគឺជាប្រធានសមាគមនិងជាម្ចាស់អង្គភាពសារព័ត៌មាន ,NMR មានឈ្មោះ បណ្ឌិតសាស្រ្តាចារ្យ សួន សុឌឿន ។ ស្រាប់តែមានការប្រតិកម្មយ៉ាងខ្លាំងៗរពីសំណាក់បណ្ឌិតៗ និងអ្នកសិក្សានៅក្នុងស្រុកខ្មែរជាច្រើនដែលបានលើកឡើងនិងបញ្ចេញមតិនៅតាមបណ្ដាញសង្គមហ្វេសប៊ុកនិងក្នុងប្រព័ន្ធតេឡិចក្រាមជាច្រើនដូចជា លោកបណ្ឌិត យ៉ង ពៅ អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយនៅរាជបណ្ឌិតសភាកម្ពុជា បានបង្ហាញអំពីចំណាប់អារម្មណ៍និងសរសេរសំណេរមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ជុំវិញញរឿងលោកបណ្ឌិតសាស្ត្រាចារ្យ ដោយបានលើកឡើងថា រាប់តាំងពីទិញទំនិញ សញ្ញាបត្របណ្ឌិតឡើងទៅរីឯអ្នកដែលមានងារជាបណ្ឌិត គ្មាន academic ក៏ចូលរួមសម្អុយវិស័យអប់រំជាន់ខ្ពស់កម្ពុជាតាមនោះដែរ បណ្ឌិតដើមពោធិ៍ខ្ញុំសង្កេតឃើញថាមួយរយៈពេលនេះក្នុងបណ្ដាញសង្គម facebook ល្បីសញ្ញាបត្របណ្ឌិតដើមពោធិ និងបណ្ឌិតនាងហ៊ីង រាជរដ្ឋាភិបាលយើងគឺមានតែត្រូវដំណើរការយន្តការពិនិត្យនិក្ខេបបទវិទ្យាសាស្រ្តច្បាស់លាស់ មុននឹងផ្ដល់វិញ្ញាបនប័ត្របណ្ឌិត ឬទទួលថាជាបណ្ឌិតជនទាំងឡាយដែលទទួលបានសញ្ញាបត្រកម្រិតបណ្ឌិតជាជនដែលមានឧបនិស្ស័យជាគ្រូបង្រៀនឬសាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវជាន់ខ្ពស់អ្នកផ្ដល់ធាតចូលទស្សនៈសង្គមឬទស្សនវិជ្ជាដឹកនាំឬគោលនយោបាយ។ ចុះបើបណ្ឌិតទទួលបានយ៉ាងងាយៗនោះគោលនយោបាយដឹកនាំរបស់រដ្ឋយើងទៅជាយ៉ាងម៉េចទៅវិញទៅ ។ តើកិយវិស័យសិក្សាធិការជាន់ខ្ពស់យើងទៅជាយ៉ាងម៉េច? តើអនាគតយុវជនយើងទៅជាយ៉ាងម៉េច ? តើយើងគួរបណ្ដែតបណ្ដោយបែបនេះទៀតដែរឬទេ ?រឺឯលោកបណ្ឌិត គិនភា ក៏បានបានសរសេរសំណេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយលោកបានលើកឡើងថា ការឆបោកក្នុងវិស័យអប់រំកំពុងតែបំផ្លាញកិត្តិយសនិងតម្លៃពិតនៃសញ្ញាបត្របណ្ឌិតនៅប្រទេសកម្ពុជា មានអ្នកធំ ឧកញ៉ា សហគ្រាសនិងព្រះសង្ឃមួយចំនួនចំណាយលុយឥតប្រយោជន៍ទៅទិញសញ្ញាបត្រពីសាកលវិទ្យាល័យក្លែងក្លាយមួយនេះគ្រាន់តែដើម្បីទទួលបានក្រុមងាយជាបណ្ឌិត។គូសបញ្ជាក់ដែរថាក្រោយពីមានការចែកចាយនិងការចែករំលែកលើបណ្តាញសង្គមពីរបស់លោកបណ្ឌិតៗក្នុងស្រុកខ្មែរជាច្រើនយើងឃើញថាមានការប្រតិកម្មពីប្រជាពលរដ្ឋនិងអ្នកសិក្សាជាច្រើនចូលបញ្ចេញមតិជុំវិញសញ្ញាបត្របណ្ឌិតនិងសាស្ត្រាចារ្យដែរអ្នកទាំងអស់នោះបានយកពីប្រទេសគេមកប្រើហើយតំឡើងខ្លួនឯងទៅជាសាស្រ្តត្រាចារ្យបណ្ឌិត ។ជុំវិញករណីខាងលើនេះសូមឲ្យក្រសួងអប់រំយុវជននិងកីឡាពិនិត្យឡើងវិញជុំវិញករណីខាងលើដើម្បីលើកកម្ពស់វិស័យអប់រំជាន់ខ្ពស់នៅកម្ពុជា។

បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី

បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។ នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។ ចាប់ពីម៉ោង…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា (Video inside)

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ Scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា។ នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៦ ភាគីថៃបានគ្រោងរៀបចំនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់–ច្រកជាំ ក្រោមហេតុផលថា ដើម្បីឱ្យពួកគេអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។ ភាគីថៃបានប្រើពាក្យដូចជា «តម្លាភាព» «ការផ្ទៀងផ្ទាត់» «ការពិត» និង «ការសន្ទនា» ដើម្បីពណ៌នាអំពីដំណើរទស្សនកិច្ចនេះ។ ប៉ុន្តែ មុននឹងពិភាក្សាអំពីអ្វីដែលមាននៅក្នុងអគារ ឯកសារ កុំព្យូទ័រ ឬសម្ភារៈផ្សេងៗដែលថៃអះអាងថាពាក់ព័ន្ធនឹង Online…