កម្ពុជាបកទៅថៃ៖ មុន «ផ្ទៀងផ្ទាត់ការពិត» រឿងឆបោកអនឡាញ ត្រូវផ្ទៀងផ្ទាត់ថា អូរស្មាច់ជាទឹកដីអ្នកណារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានចោទសួរភាគីថៃថា មុននឹងអះអាងពី «ការផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ» លើទីតាំងដែលថៃហៅថា ជាមជ្ឈមណ្ឌលអនឡាញស្កេមនៅអូរស្មាច់ ត្រូវបញ្ជាក់ជាមុនថា អគារទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា និងកងកម្លាំងថៃបានចូលគ្រប់គ្រងទីតាំងទាំងនោះនៅពេលណា និងដោយរបៀបណា។

