សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅបង្គោលព្រំដែនដែលបានឯកភាពគ្នារវាងភាគីកម្ពុជានិងភាគីថៃ ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦Unofficial TranslationPress Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public as well as members of national and international media outlets as follows: On Thursday, October 1, 2026, at 10:10 a.m., the Cambodian Liaison Group (CLG) facilitated a field visit for the ASEAN Observer Team in Cambodia (AOT-KH) to observe, verify, and report on the situation along the Cambodia–Thailand border at Boundary Pillar No. 27, located in Thmar Romiel Lech Village, Banteay Chhmar Commune, Thmor Puok District, Banteay Meanchey Province. This observation mission aims to provide the ASEAN Observer Team with a comprehensive and direct understanding of the situation at the agreed boundary pillars between Cambodia and Thailand, as well as to demonstrate the stance of the Royal Government of Cambodia, which consistently adheres to resolving border issues peacefully through dialogue and bilateral mechanisms, in accordance with international law, existing bilateral agreements, and the mandate of the Joint Boundary Commission (JBC).Cambodia maintains an unyielding and firm position in safeguarding the international boundary line between Cambodia and Thailand, inherited from the Commission of Delimitation of the Boundary between Indo-China and Siam, in full and strict respect of international law principles, the principle of the inviolability of frontier (Uti Possidetis Juris), the Franco-Siamese Conventions and Treaties, the Protocol concerning the delimitation of the boundary, Maps which are the result of the demarcation works of the Commissions of Delimitation of the boundary between Indo-China and Siam, the Procès-Verbaux of the meeting and Procès-Verbaux of Abornement of the Commissions between Indo-China and Siam, the MOU 2000, the TOR 2003, as well as relevant agreements and documents previously agreed upon by both parties to resolve disputes peacefully and achieve long-lasting peace between our two countries.The public, as well as national and international journalists, are hereby informed of the facts regarding this matter.Thursday, October 1, 2026 by admin October 1, 2026 ព័ត៌មានជាតិ Read More
ស្ត្រីជើងខ្លាំងផុតលេខ ឃើញម្ចាស់គេដេកក្នុងផ្ទះស្ងាត់ ស្រាប់តែមានឱកាសទាញញ័រ វាយកំទេចរថយន្តជនរងគ្រោះដោយមិនញញើតដៃ។ ហ្នឹងបានលេចឮថា មានខ្សែខ្នងបង្អែកជាប៉ូលីសទៀតផង។ ទើបបានជាស្ត្រីជើងខ្លាំងរូបនេះ ហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទាំងបំពានច្បាប់។រាជធានីភ្នំពេញ៖ ស្ត្រីជើងខ្លាំងដែលចូលទៅវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះទាំងកម្រាលដល់ផ្ទះ ខណៈម្ចាស់រថយន្តកំពុងតែដេកលង់លក់នៅក្នុងផ្ទះ ទើបធ្វើឱ្យស្ត្រីរូបនោះមានឱកាសចូលទៅវាយកម្ទេចរថយន្តខ្ទេចយ៉ាងដំណំ ហើយថែមទាំងស្រែកជេរឡូឡាដោយមិនខ្លាចញញើតទាល់តែសោះ។ជនរងគ្រោះដែលជាម្ចាស់រថយន្ត Lexus 330 សម្តែងនូវការហួសចិត្ត និងសោកស្តាយបំផុត ដែលបាត់បង់នូវទ្រព្យសម្បត្តិដែលស្ត្រីជើងខ្លាំងឈ្មោះ តាំង បានបំផ្លាញ ខណៈខ្លួនដែលជាជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ដោយមិនដឹងរឿង។ហើយស្ត្រីជើងខ្លាំងរូបនោះ វាយរថយន្តជនរងគ្រោះហើយ ដោយអះអាងថា ខ្លួនមានខ្សែក្នុងបង្អែកជាសមត្ថកិច្ច ចង់ទៅប្តឹងដល់ណា ប្តឹងទៅ។ ខ្លួនមិនខ្លាចញញើតនោះទេ។ហេតុការណ៍នេះផងដែរ បានធ្វើឱ្យប្រជាពលរដ្ឋដែលមិនទាន់បានលង់លក់ក្នុងដំណេកនៅជិតខាង បានទាញទូរសព្ទថតពីចម្ងាយ តែមិនហ៊ានចូលឃាត់ស្ត្រីជើងខ្លាំងរូបនោះនោះទេ។ទើបធ្វើឱ្យស្ត្រីរូបនោះមានឱកាសវាយកំទេចរថយន្តជនរងគ្រោះ ហើយនិងគំរាមដោយពាក្យសម្តីផ្សេងៗទៅកាន់ជនរងគ្រោះ។មិនតែប៉ុណ្ណោះ ស្ត្រីជើងខ្លាំងរូបនោះ វាយកម្ទេចរថយន្តរួចហើយ ក៏ដើរទៅផ្ទះដេកធម្មតា ដូចមិនមានរឿងអ្វីកើតឡើង។ជនរងគ្រោះសូមទទូចថា ប្រទេសមានច្បាប់ គ្រួសារមានពិន័យ សូមស្នើដល់ឯកឧត្តម ជន ណារិន ស្នងការរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ មេត្តាជួយរកយុត្តិធម៌ និងចាប់ស្ត្រីដៃដល់ដែលមានខ្សែខ្នងបង្អែកនោះ យកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមានផង។ដើម្បីជាភាពតម្លាភាព និងដើម្បីសន្តិសុខក្នុងសង្គម។យើងរង់ចាំមើលថា តើស្ត្រីជើងខ្លាំងរូបនោះ នឹងអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬទេ។ឋានៈជនរងគ្រោះ ទទូចស្នើដល់ឯកឧត្តម ជន ណារិន ដើម្បីឱ្យចាត់វិធានការលើស្ត្រីជើងខ្លាំងគ្រប់រូបនោះ ដែលចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃទាំងកម្រាល និងអួតថា ខ្លួនមានខ្សែក្នុងបង្អែកថែមទៀតផង។អង្គភាពយើងខ្ញុំនឹងបន្តរង់ចាំតាមដាន ចំពោះករណីនេះបន្ថែមទៀត។ by admin October 1, 2026 ព័ត៌មានជាតិ Read More
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។📱 App iOS 📱 App Android👉 Facebook 👉 Telegram👉 YouTube 👉 TikTok👉 Twitter 👉 Instagram👉 LinkedIn 👉 Website by admin September 28, 2026 ព័ត៌មានជាតិ Read More
ថវិកា និងគ្រឿងឧបភោគបរិភោគ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឃុំកែវផុសអានអត្ថបទពេញ 🔗JOIN TVK by admin September 28, 2026 ព័ត៌មានជាតិ Read More
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តមវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក្រុមគ្រួសារ ចំពោះមរណភាព ភរិយាជាទីស្រលាញ់របស់ ឯកឧត្តម គឺ លោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali។On 28 September 2026, Samdech Akka Moha Sena Padei Techo HUN SEN, Acting Head of State of the Kingdom of Cambodia, sent a letter of condolences to H.E. Tun Dr. Mahathir Mohamad, Former Prime Minister of Malaysia, and his family on the passing of his beloved wife, H.E. Tun Dr. Siti Hasmah Mohamad Ali.Connect with Samdech Hun Sen : 🗳Facebook✈️Telegram📱TikTok🫥 CoolApp📱Twitter 🎞YouTube📷Instagram 🖥Website by admin September 28, 2026 ព័ត៌មានជាតិ Read More
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉កOutcomes of the Participation of H.E. Mr. PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperationin the General Debate of the UNGA 81 in New York by admin September 27, 2026 ព័ត៌មានជាតិ Read More
សមាគម អ.ម.ត ចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាមភ្នំពេញ៖ នាព្រឹកថ្ងៃទៅ២៧ កញ្ញា ២០២៦ តំណាងថ្នាក់ដឹកនាំ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាម។ ពិធីនេះជាវេនបិណ្ឌរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និង លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ។ក្នុងឱកាសនេះ ប្រតិភូសមាគមបានរួមគ្នាធ្វើកិច្ចនមស្ការ សមាទានសីល រាប់បាត្រ និងវេរប្រគេនទេយ្យទាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដល់ព្រះសង្ឃ ដើម្បីចូលរួមលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា និងវីរយុទ្ធជនពលីដើម្បីជាតិ។នាឱកាសដើមរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ សមាគម អ.ម.ត សូមប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗប្រការ៕—— —— ——The A.M.T Association Marks Kan Ben 1 at Wat Botum VatheyPHNOM PENH — On September 27th, 2026, Representatives, team members, and scholarship recipients from the A.M.T Association gathered at Wat Vathey Rajavararam to observe the first day of the Kan Ben festival. Designated for Prime Minister Samdech Moha Borvor Thipadei Hun Manet and First Lady Dr. Pich Chanmony, the observance took place under the high presence of H.E. Dr. Pich Sophoan and H.E. Mok Porponrith.Upholding sacred Khmer traditions, the A.M.T delegation performed traditional religious rites, offering alms, monetary donations, and essential supplies to the monastic community. The accrued merits were dedicated to ancestors, parents, and fallen heroes who sacrificed their lives for the nation.On this auspicious occasion, the A.M.T Association extends its warmest wishes for peace, health, and prosperity to all Cambodian citizens throughout the Pchum Ben season.#អមត #AMT📱 YouTube : AMT – អ.ម.តJOIN 🌐 | AMT – អ.ម.ត🌐 | FACEBOOK🌐 | TIKTOK🌐 | YOUTUBE🌐 | INSTAGRAM🌐 | LNK.BIO by admin September 27, 2026 ព័ត៌មានជាតិ Read More
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ (២១ កញ្ញា ២០០៣ – ២១ កញ្ញា ២០២៦)។ by admin September 27, 2026 ព័ត៌មានជាតិ Read More
🇰🇭 ជំរុញផលិតផលខ្មែរ ពង្រឹងពាណិជ្ជកម្មឌីជីថល និងលើកកម្ពស់បរិយាកាសធុរកិច្ចក្រសួងពាណិជ្ជកម្មបន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម តាមរយៈការលើកកម្ពស់ផលិតផលក្នុងស្រុក ការពង្រីកទីផ្សារ និងការធ្វើទំនើបកម្មសេវាសាធារណៈ់#MadeInCambodia #ផលិតផលខ្មែរ #ក្រសួងពាណិជ្ជកម្ម #DigitalTransformation #TradeFacilitation by admin September 27, 2026 ព័ត៌មានជាតិ Read More
អនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រ ប្រភេទ ៥០០០០ រៀល និង ១០០០០០ រៀល គំរូថ្មីConnect with Samdech Hun Sen : 🗳Facebook✈️Telegram📱TikTok🫥CoolApp📱Twitter 🎞YouTube📷Instagram 🖥Website by admin September 25, 2026 ព័ត៌មានជាតិ Read More