ព័ត៌មានជាតិ ស្ត្រីជើងខ្លាំងផុតលេខ ឃើញម្ចាស់គេដេកក្នុងផ្ទះស្ងាត់ ស្រាប់តែមានឱកាសទាញញ័រ វាយកំទេចរថយន្តជនរងគ្រោះដោយមិនញញើតដៃ។ ហ្នឹងបានលេចឮថា មានខ្សែខ្នងបង្អែកជាប៉ូលីសទៀតផង។ ទើបបានជាស្ត្រីជើងខ្លាំងរូបនេះ ហ៊ានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទាំងបំពានច្បាប់។រាជធានីភ្នំពេញ៖ ស្ត្រីជើងខ្លាំងដែលចូលទៅវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះទាំងកម្រាលដល់ផ្ទះ ខណៈម្ចាស់រថយន្តកំពុងតែដេកលង់លក់នៅក្នុងផ្ទះ ទើបធ្វើឱ្យស្ត្រីរូបនោះមានឱកាសចូលទៅវាយកម្ទេចរថយន្តខ្ទេចយ៉ាងដំណំ ហើយថែមទាំងស្រែកជេរឡូឡាដោយមិនខ្លាចញញើតទាល់តែសោះ។ជនរងគ្រោះដែលជាម្ចាស់រថយន្ត Lexus 330 សម្តែងនូវការហួសចិត្ត និងសោកស្តាយបំផុត ដែលបាត់បង់នូវទ្រព្យសម្បត្តិដែលស្ត្រីជើងខ្លាំងឈ្មោះ តាំង បានបំផ្លាញ ខណៈខ្លួនដែលជាជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ដោយមិនដឹងរឿង។ហើយស្ត្រីជើងខ្លាំងរូបនោះ វាយរថយន្តជនរងគ្រោះហើយ ដោយអះអាងថា ខ្លួនមានខ្សែក្នុងបង្អែកជាសមត្ថកិច្ច ចង់ទៅប្តឹងដល់ណា ប្តឹងទៅ។ ខ្លួនមិនខ្លាចញញើតនោះទេ។ហេតុការណ៍នេះផងដែរ បានធ្វើឱ្យប្រជាពលរដ្ឋដែលមិនទាន់បានលង់លក់ក្នុងដំណេកនៅជិតខាង បានទាញទូរសព្ទថតពីចម្ងាយ តែមិនហ៊ានចូលឃាត់ស្ត្រីជើងខ្លាំងរូបនោះនោះទេ។ទើបធ្វើឱ្យស្ត្រីរូបនោះមានឱកាសវាយកំទេចរថយន្តជនរងគ្រោះ ហើយនិងគំរាមដោយពាក្យសម្តីផ្សេងៗទៅកាន់ជនរងគ្រោះ។មិនតែប៉ុណ្ណោះ ស្ត្រីជើងខ្លាំងរូបនោះ វាយកម្ទេចរថយន្តរួចហើយ ក៏ដើរទៅផ្ទះដេកធម្មតា ដូចមិនមានរឿងអ្វីកើតឡើង។ជនរងគ្រោះសូមទទូចថា ប្រទេសមានច្បាប់ គ្រួសារមានពិន័យ សូមស្នើដល់ឯកឧត្តម ជន ណារិន ស្នងការរាជធានីភ្នំពេញ និងជាអគ្គស្នងការរងនគរបាលជាតិ មេត្តាជួយរកយុត្តិធម៌ និងចាប់ស្ត្រីដៃដល់ដែលមានខ្សែខ្នងបង្អែកនោះ យកមកផ្តន្ទាទោសទៅតាមច្បាប់ជាធរមានផង។ដើម្បីជាភាពតម្លាភាព និងដើម្បីសន្តិសុខក្នុងសង្គម។យើងរង់ចាំមើលថា តើស្ត្រីជើងខ្លាំងរូបនោះ នឹងអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬទេ។ឋានៈជនរងគ្រោះ ទទូចស្នើដល់ឯកឧត្តម ជន ណារិន ដើម្បីឱ្យចាត់វិធានការលើស្ត្រីជើងខ្លាំងគ្រប់រូបនោះ ដែលចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃទាំងកម្រាល និងអួតថា ខ្លួនមានខ្សែក្នុងបង្អែកថែមទៀតផង។អង្គភាពយើងខ្ញុំនឹងបន្តរង់ចាំតាមដាន ចំពោះករណីនេះបន្ថែមទៀត។ By admin October 1, 2026