ស្ងាត់ៗលោក ឆុំដានី ដែលគេស្គាល់ថាជាចាងហ្វាងសារព័ត៌មាន កងមាសញូរ បានដាក់ពាក្យបណ្ដឹងៗលោក សួនសុខឌឿនដែលជាប្រធានសមាគម NMR កម្ពុជានិង អន្តរជាតិ និង ជាចាងហ្វាងសារព័ត៌មានNMR TV និងជាប្រធានសន្តិសុខ NMR ទៅកាន់ក្រសួងមហាផ្ទៃនៅភាពមិនប្រក់ក្រតីនិងប្រើប្រាស់អត្តសញ្ញាណប័ណ្ណមិនស្របច្បាប់ដោយមានយកផ្លាកសញ្ញា logoរាជធានីភ្នំពេញ : ឃើញនៅប៉ុន្មានម៉ោងមកនេះលោកឆុំ ដានីដែលជាចាងហ្វាងគេហទំព័រកងមាសញូរបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេរសំណេររៀបរាប់ថាសកម្មភាពបំពាននិងការយកអត្តសញ្ញាណ logo ព្រមទាំងឈ្មោះស្ថាប័នព័ត៌មានយើងទៅប្រើប្រាស់ខុសច្បាប់គឺជាការមើលស្រានិងបំផ្លាញកិត្តិនាមស្ថាប័នយ៉ាងធ្ងន់ធ្ងរក្នុងនាមជាអ្នកសារព័ត៌មានយើងមិនអាចបងអើយកន្តើយឬឈរមើលអំពើខុសច្បាប់នៃបន្តទៀតបានទេ។ច្បាប់ត្រូវតែអនុវត្តចំកណ្ដាលមុខដើម្បីឲ្យបុគ្គលពាក់ព័ន្ធបានស្វាងហ្នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៅទៀត។គួបញ្ជាក់ផងដែរថាក្នុងសំណេររបស់លោកឆុំដានី បានបង្ហោះនៅរូបរបស់លោកហ្នឹងជាមួយនឹងក្រដាស ពាក្យបណ្ដឹងពីសន្លឹកដែលបានប្ដឹងទៅក្រសួងមហាផ្ទៃ។ក្នុងបណ្ដឹងនោះបានសរសេររៀបរាប់ដូច្នេះថា :តាមកម្មវត្ថុបណ្ដឹងតវ៉ានិងស្នើសុំគេចអន្តរាគមន៍និងស្រាវជ្រាវយូរលើការប្រើប្រាស់អត្តសញ្ញាណនិងនិមិត្តសញ្ញាឡូហ្គោស្ថាប័នព័ត៌មាននិងសមាគមសារព័ត៌មានយកទៅប្រាប់ថាលាយឡំបញ្ចូលគ្នានិងឯកសណ្ឋាននិងសកម្មភាពកងសន្តិសុខឯកជនយោងឯកសាររូបភាពប្រើប្រាស់ជាផ្លូវការ។តាមកម្មវត្ថុនិងយោងខាងលើខ្ញុំបាទជាប្រជាពលរដ្ឋខ្មែរមួយរូបសូមគោរពជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិតមេត្តាជ្រាបថានាពេលកន្លងមកខ្ញុំបាទបានរកឃើញនូវភាពមិនប្រក្រតីនិងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមិនស្របតាមបញ្ញត្តិច្បាប់ដោយមានការយកស្លាកសញ្ញា logo និងឈ្មោះរបស់អង្គភាពសារព័ត៌មានNMR TVnewsនិងសមាគមសារព័ត៌មាន nmrកម្ពុជានិងអន្តរជាតិទៅដាក់បញ្ចូលឬប្រើប្រាស់លាយឡំគ្នានៅលើឯកសណ្ឋានមួកនិងស្លាកសញ្ញាសម្គាល់របស់បុគ្គលិកក្រុមហ៊ុនសន្តិសុខឯកជនNMR SECURlTYដែលមានឈ្មោះឯកឧត្តមបណ្ឌិតសាស្ដាចារ្យសួនសុខឌឿនជាប្រធានការយកនូវស្លាកសញ្ញារស្ថាប័នសារព័ត៌មាននិងសមាគមសារព័ត៌មានមកប្រើប្រាស់ជ្រុបបុលគ្នានិងកង់សន្តិសុខឯកជនបែបនេះ។គឺពុំមានភាពស្របច្បាប់ឡើយ។ដោយសារស្ថាប័នទាំងពីរមានតួនាទីភារកិច្ចនិងអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នមានសមត្ថកិច្ចដាច់ដោយឡែកពីគ្នាស្រឡះស្ថាប័នព័ត៌មានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មានរីឯវិស័យសន្តិសុខឯកជនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ។

លោកពូ អ៊ិន ឃីម អាយុ៧០ឆ្នាំ មានជំងឺក្រពះ ពោះវៀន និងឡើងជាតិអាស៊ីតធ្ងន់ធ្ងរទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព លោកពូ អ៊ិន ឃីម អាយុ៧០ឆ្នាំ រស់នៅភូមិ ក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ជាប្រជាពលរដ្ឋដែលមានជំងឺក្រពះ ពោះវៀន និងឡើងជាតិអាស៊ីតធ្ងន់ធ្ងរហើយមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរ និងហូបចុក ត្រូវបានក្រុមការងារមនុស្សធម៌សម្ដេច តេជោ-ធិបតី រួមនឹងរដ្ឋបាលខេត្តកំពង់ធំបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ និងសម្ដេច ធិបតី ចែកជូនដល់លោកពូ ដើម្បីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោ សន្តិភាព។ ក្រោយព្យាបាលបានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញ លោកពូបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត៕

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៅខេត្តបាត់ដំបង។ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៥ នាពេលនេះ ហើយ ឯកឧត្តមមេបញ្ជាការ បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាព។រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦

ស្ត្រីជើងខ្លាំងដែលវាកញ្ចក់រថយន្តរបស់គេកាលពីមួយរយៈមុនឥឡូវនេះបានចេញមុខបង្កទំនាស់មួយករណីទៀតហើយ !!!!រាជធានីភ្នំពេញ : ក្រោយពីមានករណីស្ត្រីជនដៃដល់ដែលវាកញ្ចក់រថយន្តរបស់ជនរងគ្រោះដោយមិនញញើតដៃដែលមានខ្សែនិងក្នុងបង្អែកក្រាស់ខ្មឹកនោះករណីនេះក៏ត្រូវបានសម្របសម្រួលក្រៅប្រព័ន្ធតុលាការដោយក្រុមគ្រួសារជនដៃដលបានអង្វរលុនតួរឲ្យជនរងគ្រោះដែលជាម្ចាស់រថយន្តដកពាក្យបណ្ដឹងនិងព្រមចេញសំណងជួសជុលរថយន្តឡើងវិញនិងបញ្ចប់បញ្ហារឿងនិយាយរបស់ម្ចាស់រថយន្តដែលជំពាក់រឿងតុងទីននិងត្រូវបញ្ចប់ទាំងស្រុងដោយមិនឱ្យមានទំនាស់ទៀតនោះទេ។និងភាគីជនដៃដល់ត្រូវឡាយវីដេអូសុំទោសជាសាធារណៈរកការចោទប្រកាន់ថាម្ចាស់រថយន្តជំពាក់លុយចងការខ្លួន។ក្រោយពីមានការបញ្ចប់រឿងនេះដោយរលូននៅអធិការនគរបាលខណ្ឌកំបូលរួចមករហូតមកដល់ថ្ងៃទី9 ខែតុលាឆ្នាំ 2026 នេះស្ត្រីជើងខ្លាំងនេះមិនបញ្ចប់ដោយងាយៗនោះទេដោយបានជេរប្រមាថមើលងាយទៅកាន់និយាយរបស់ម្ចាស់រថយន្តបន្ថែមទៀត។ដែលរំលោភលើកិច្ចសន្យាព្រមព្រៀងវិវាទកាលពីថ្ងៃមុនអង្គភាពសារព័ត៌មានយើងនិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នៅករណីនេះបន្ថែមទៀតថាតើស្ត្រីនេះមានខ្នងបង្អែកឬយ៉ាងណាទើបបានជាហ៊ានប្រព្រឹត្តអំពើទាំងនេះម្ដងហើយម្ដងទៀតនៅមិនរាងចាល។ទោះបានវាស់កម្ពស់ម្ដងរួចទៅហើយក្តីតែស្ត្រីរូបនេះនៅតែផ្គើននិងច្បាប់យើងរង់ចាំមើលថាតើស្ត្រីជើងខ្លាំងរូបនេះនឹងត្រូវវាស់កម្ពស់ម្ដងទៀតឬយ៉ាងណាបន្ទាប់ពីបុណ្យភ្ជុំរួចអង្គភាពសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺបកស្រាយគ្រប់ភាគីមន្ត្រីដែលពាក់ព័ន្ធជារៀងរាល់បានធ្វើការស្ដីអំពីច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។អង្គភាពសារព័ត៌មានយើងក៏គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងតែប៉ុណ្ណោះឬក៏ដូចជាប្រៀបនៅសារតែប៉ុណ្ណោះមិនមានចេតនាណាមួយដើម្បីធ្វើការផ្សព្វផ្សាយវាយប្រហារក្នុងអំពើទុច្ចរិតណាមួយនោះឡើយ