ស្ត្រីជើងខ្លាំងដែលវាកញ្ចក់រថយន្តរបស់គេកាលពីមួយរយៈមុនឥឡូវនេះបានចេញមុខបង្កទំនាស់មួយករណីទៀតហើយ !!!!រាជធានីភ្នំពេញ : ក្រោយពីមានករណីស្ត្រីជនដៃដល់ដែលវាកញ្ចក់រថយន្តរបស់ជនរងគ្រោះដោយមិនញញើតដៃដែលមានខ្សែនិងក្នុងបង្អែកក្រាស់ខ្មឹកនោះករណីនេះក៏ត្រូវបានសម្របសម្រួលក្រៅប្រព័ន្ធតុលាការដោយក្រុមគ្រួសារជនដៃដលបានអង្វរលុនតួរឲ្យជនរងគ្រោះដែលជាម្ចាស់រថយន្តដកពាក្យបណ្ដឹងនិងព្រមចេញសំណងជួសជុលរថយន្តឡើងវិញនិងបញ្ចប់បញ្ហារឿងនិយាយរបស់ម្ចាស់រថយន្តដែលជំពាក់រឿងតុងទីននិងត្រូវបញ្ចប់ទាំងស្រុងដោយមិនឱ្យមានទំនាស់ទៀតនោះទេ។និងភាគីជនដៃដល់ត្រូវឡាយវីដេអូសុំទោសជាសាធារណៈរកការចោទប្រកាន់ថាម្ចាស់រថយន្តជំពាក់លុយចងការខ្លួន។ក្រោយពីមានការបញ្ចប់រឿងនេះដោយរលូននៅអធិការនគរបាលខណ្ឌកំបូលរួចមករហូតមកដល់ថ្ងៃទី9 ខែតុលាឆ្នាំ 2026 នេះស្ត្រីជើងខ្លាំងនេះមិនបញ្ចប់ដោយងាយៗនោះទេដោយបានជេរប្រមាថមើលងាយទៅកាន់និយាយរបស់ម្ចាស់រថយន្តបន្ថែមទៀត។ដែលរំលោភលើកិច្ចសន្យាព្រមព្រៀងវិវាទកាលពីថ្ងៃមុនអង្គភាពសារព័ត៌មានយើងនិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នៅករណីនេះបន្ថែមទៀតថាតើស្ត្រីនេះមានខ្នងបង្អែកឬយ៉ាងណាទើបបានជាហ៊ានប្រព្រឹត្តអំពើទាំងនេះម្ដងហើយម្ដងទៀតនៅមិនរាងចាល។ទោះបានវាស់កម្ពស់ម្ដងរួចទៅហើយក្តីតែស្ត្រីរូបនេះនៅតែផ្គើននិងច្បាប់យើងរង់ចាំមើលថាតើស្ត្រីជើងខ្លាំងរូបនេះនឹងត្រូវវាស់កម្ពស់ម្ដងទៀតឬយ៉ាងណាបន្ទាប់ពីបុណ្យភ្ជុំរួចអង្គភាពសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺបកស្រាយគ្រប់ភាគីមន្ត្រីដែលពាក់ព័ន្ធជារៀងរាល់បានធ្វើការស្ដីអំពីច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។អង្គភាពសារព័ត៌មានយើងក៏គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងតែប៉ុណ្ណោះឬក៏ដូចជាប្រៀបនៅសារតែប៉ុណ្ណោះមិនមានចេតនាណាមួយដើម្បីធ្វើការផ្សព្វផ្សាយវាយប្រហារក្នុងអំពើទុច្ចរិតណាមួយនោះឡើយ




