ការកើនឡើងនៃសមាគមសារព័ត៌មានមួយចំនួន ត្រូវបានរិះគន់ថា បានបំផ្លាញតម្លៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន
ភ្នំពេញ៖ ក្តីបារម្ភ និងការរិះគន់ជាច្រើនត្រូវបានលើកឡើងដោយ លោក ស៊ិន ខ្វាន់ឆា និពន្ធនាយកអង្គភាពព័ត៌មាន «ពេញចិត្តមេឌា» ជុំវិញបញ្ហាបច្ចុប្បន្ននៅក្នុងវិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយការបង្កើតសមាគមសារព័ត៌មានមួយចំនួន ខ្វះការគ្រប់គ្រងច្បាស់លាស់ និងការប្រគល់ប័ណ្ណសារព័ត៌មានដល់បុគ្គលដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ។ យោងតាមការបញ្ចេញមតិ និងការសង្កេតលើស្ថានភាពជាក់ស្តែងរបស់ លោក ស៊ិន ខ្វាន់ឆា បានឱ្យដឹងថា ការបង្កើតសមាគមកើនឡើងជាច្រើន ប៉ុន្តែសមាគមមួយចំនួនមិនបានបំពេញបេសកកម្មស្នូលរបស់ខ្លួនក្នុងការបណ្តុះបណ្តាល…