គ.ជ.ប សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ច ដើម្បីបង្កលក្ខណៈងាយស្រួល និងជំរុញដល់ប្រជាពលរដ្ឋដែលជាគោលដៅឱ្យចូលរួមធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ) ឡើងវិញក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នៅតាមភូមិ ឃុំ សង្កាត់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

