លោក ចាន់ ថន គ្រោងនឹងដាក់លិខិតគោរពជូន ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំថតចម្លងឯកសារ”កំណត់ហេតុ”នៃកិច្ចប្រជុំដោះស្រាយបណ្ដឹង”ដើមរាំង”កាលពីកន្លងទៅ”កំណត់ហេតុវាយតម្លៃ”រួមនិងរបាយការណ៍សំយោគដែលមន្ត្រីជំនាញធ្វើនិងរាយការណ៍ជូន ឯកឧត្ដមរដ្ឋមន្ត្រី ពាក់ព័ន្ធអង្គភាពសារព័ត៌មាន”ដើមរាំង”។បើតាមលោក ចាន់ ថន គោលបំណងនៃការស្នើសុំថតចម្លងឯកសារបែបនេះ! គឺដើម្បីពិនិត្យចំណុចខ្វះខាត រួមនិងកំហុសឆ្គងដោយអចេតនាខ្លះៗរបស់”ដើមរាំង”សម្រាប់កែលម្អនិងអនុវត្តកិច្ចការងារទៅថ្ងៃក្រោយទៀត៕

