លោកវរសេនីយ៍ឯក​ ដួង​ តេង​ អធិការនគរបាលស្រុក​ពញាឮ បានដឹកនាំលោកអធិការរងទទួលការងារសេនាធិការ​ និងលោកអធិការរងទទួលការងារកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍​នគរបាលរដ្ឋបាលចំនួន២ប៉ុស្ដិ៍ផ្សាយចេញថ្ងៃទី : September 22, 2026 ខេត្តកណ្តាល:នៅព្រឹកថ្ងៃពុធ​ ១២កេីត​ ខែភទ្របទ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៦ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ លោកវរសេនីយ៍ឯក​ ដួង​ តេង​ អធិការនគរបាលស្រុក​ បានដឹកនាំលោកអធិការរងទទួលការងារសេនាធិការ​ និងលោកអធិការរងទទួលការងារកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យស្ថានភាពប៉ុស្តិ៍​នគរបាលរដ្ឋបាលចំនួន២ប៉ុស្ដិ៍​ រួមមាន៖១-ប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាឮ២-ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកតាទែន។ ក្នុងឱកាសនោះដែរ លោកអធិការក៏បានពាំនាំប្រសាសន៍ណែនាំរបស់លោកឧត្ដមសេនីយ៍ទោស្នងការ​ ឱ្យយកចិត្តទុកដាក់ពង្រឹងបន្ថែមលេីការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់​ មានសុវត្ថិភាព​ ,ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ,ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ កន្លែងផ្តល់សេវាជូនប្រជាពលរដ្ឋ បន្ទប់ធ្វើការ បន្ទប់ទឹក និងបរិវេណជុំវិញប៉ុស្តិ៍​ផងដែរ។

admin By admin September 23, 2026

Leave a Reply

Your email address will not be published. Required fields are marked *