រឿងកាន់តែធំហើយ ដូចដំរីធំជាន់ស្រមោចតូច សមាគមដ៏ធំមួយប្ដឹងអ្នកកាសែតដ៏តូចមួយ ។ បន្ទាប់ពីមានរឿងចម្រូងចម្រាស់នៃប្រធានសមាគមមួយ នឹងអ្នកសារព័ត៌មានជាតិនៅក្នុងស្រុកជាច្រើន រហូតមកដល់ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ 2026 នេះ អង្គភាពសារព័ត៌មានយើងទទួលបាននូវព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងលោកឯកឧត្តមបណ្ឌិតសាស្ដាចារ្យ សួន សុខឌឿន ប្រធានសមាគម NMR និងជាប្រធានសន្តិសុខក្រុមហ៊ុនឯកជន NMR បានប្ដឹងលោកចាងហ្វាង សារព័ត៌មានកងមាសញូស៍ ទៅកាន់អយ្យការអមសាលាដំបូង ពីបទបរិហារគេ។ក្នុងនោះ លោកចាងហ្វាងកងមាសញូស៍ បានប្រកាន់គោជំហរ និងឆន្ទៈ ក្នុងការមិនព្រួយបារម្ភ ដោយលោកឯកឧត្តមបណ្ឌិតសាស្ដាចារ្យ សួន សុខឌឿន ដែលបានប្ដឹងទៅកាន់ស្ថាប័នអយ្យការ ពីបទបរហាកេរ្ត៍។ក្នុងនោះផងដែរ លោកចាងហ្វាងកងមាសញូ បានសរសេរបង្ហោះនៅមុននេះបន្តិច ដោយសំណេរជាច្រើនដូច្នេះថា៖ចាងហ្វាង «កងមាស ញូស៍» មិនព្រួយបារម្ភចំពោះបណ្តឹងរបស់ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សួន សុខឌឿន ទៅកាន់ស្ថាប័នអយ្យការឡើយ។រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សួន សុខឌឿន ប្រធានក្រុមហ៊ុនសន្តិសុខឯកជន NMR ដែលសង្ស័យថា ពុំមានភាពសុចរិតនៃការប្រើប្រាស់គោរម្យងារជា “បណ្ឌិត” និង “សាស្ត្រាចារ្យ” បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នអយ្យការ ប្ដឹងចាងហ្វាង «កងមាស ញូស៍» គឺលោក ឆុំ ដានី ដែលគេស្គាល់ថាជាអ្នកជំនាញសរសេរព័ត៌មានម្នាក់ក្នុងវិស័យសារព័ត៌មាន។ករណីប្ដឹងចាងហ្វាង «កងមាស ញូស៍» លោក ឆុំ ដានី ទៅស្ថាប័នអយ្យការនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាតិជាច្រើន ដោយបានដេញដោលសួរ និងងឿងឆ្ងល់ ព្រមទាំងចោទសួរថា តើឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សួន សុខឌឿន មានភស្តុតាងគ្រប់គ្រាន់ ដើម្បីទាមទារឱ្យស្ថាប័នតុលាការដាក់បន្ទុកចោទប្រកាន់លើលោកចាងហ្វាងដែរឬយ៉ាងណា?ពាក់ព័ន្ធទៅនឹងការប្តឹងផ្តល់ ពីសំណាក់ប្រធានក្រុមហ៊ុនសន្តិសុខ NMR នេះ លោកចាងហ្វាង «កងមាស ញូស៍» ពុំបានសម្តែងក្តីបារម្ភចំពោះ ពាក្យបណ្តឹង របស់ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សួន សុខឌឿន នោះទេ។លោកចាងហ្វាង «កងមាស» យល់ឃើញថា ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យចាងហ្វាងអគនាយក សួន សុខឌឿន ប្រធានក្រុមសន្តិសុខឯកជន NMR គឺកំពុងបានជ្រុលឈានជើងដើរចូលតាមផ្លូវតុលាការ ទាំងងងើ និងសង្ឃឹមថា ឯកឧត្តមសាស្ត្រាចារ្យប្រឹងប្រែងរកភស្តុតាងឲ្យច្រើន និងមានស្ថានទម្ងន់ ដើម្បីដាក់បន្ទុកលើ «កងមាស ញូស៍» ដើម្បីបំពេញតាមតម្រូវការចង់បានរបស់ខ្លួន។ជាមួយគ្នានេះដែរ លោកចាងហ្វាង «កងមាស ញូស៍» ក៏បានទទូចស្នើសុំដល់ស្ថាប័នអយ្យការ និងតុលាការមានសមត្ថកិច្ច មេត្តាពិនិត្យមើលលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងដោយសុចរិតភាព ដើម្បីផ្តល់ភាពយុត្តិធម៌ប្រកបដោយតម្លាភាព ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕គួររំលឹកផងដែរថា អង្គភាពសារព័ត៌មានយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះប្រធានសមាគមដ៏ធំមួយ បានប្ដឹងចាងហ្វាងដ៏តូចមួយ ទៅកាន់ស្ថាប័នតុលាការ។

admin By admin September 21, 2026

Leave a Reply

Your email address will not be published. Required fields are marked *