ក្នុងឱកាសដ៏មហានក្ខត្តឬក្សប្រសើរថ្លៃថ្លានិងប្រកបដោយសេចក្តីសោមនស្សរីករាយនៃខួបចម្រើនជន្មាយុគម្រប់ 49 ឆ្នាំឈានចូល 50ឆ្នាំសម្ដេចមហាបបរិទ្ធិបតីហ៊ុនម៉ាណែតដូចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពសារព័ត៌មាន CNM TV news ដឹកនាំដោយលោកចាងហ្វាងនួន មេសា សុំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីនឹងវត្ថុសាកសិទ្ធិក្នុងលោកសូមប្រោះព្រំសព្ទសាធុការពរ បវរសួស្ដីសេរីមង្គលវិបុលសុខ ដល់សម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រចាន់មុនីហ៊ុនម៉ាណែតព្រមទាំងបុត្រាបុត្រីសូមទទួលបាននូវសុខភាពបរិបូណ៌ កម្លាំងមាំមួនបញ្ញាវាងវៃជន្មាយុវយិនជូរដើម្បីជាម្លប់សុខសន្តិភាពនិងសម្បូរសប្បាយរឹងរឿងដល់ប្រជាជននិងប្រទេសជាតិទាំងមូល។ by admin October 20, 2026 ព័ត៌មានជាតិ Read More
កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង “ជំនាញសម្រាប់ភាពប្រកួតប្រជែង” និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា📖 អានអត្ថបទពេញ 👉JOIN US by admin October 20, 2026 ព័ត៌មានជាតិ Read More
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបន្តកាន់កាប់ដោយខុសច្បាប់ ការរារាំងពលរដ្ឋមិនឱ្យវិលចូលភូមិឋាន ផលប៉ះពាល់មនុស្សធម៌ និងការខូចខាតខាងស៊ីវិល ប្រព្រឹត្តដោយយោធាថៃ ផ្ទុយពីច្បាប់អន្តរជាតិ📖 អានអត្ថបទពេញ 👉JOIN US by admin October 20, 2026 ព័ត៌មានជាតិ Read More
«សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ហ្គ័រ-ដាន ហ្គ្រឺលិច រ៉ាដ-ម៉ាន រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្តែងការគួរសម»។វិមានសាមគ្គីភាពថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៦ by admin October 20, 2026 ព័ត៌មានជាតិ Read More
ឯកឧត្តម នេត្រ ភក្ត្រា ៖ ការពង្រឹងសមត្ថភាពភាសាបរទេស មានទំនាក់ទំនងជិតស្និទ្ធជាមួយការទូតព័ត៌មាន📖 អានអត្ថបទពេញ 👉JOIN US by admin October 19, 2026 ព័ត៌មានជាតិ Read More
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។📱 App iOS 📱 App Android👉 Facebook 👉 Telegram👉 YouTube 👉 TikTok👉 Twitter 👉 Instagram👉 LinkedIn 👉 Website by admin October 19, 2026 ព័ត៌មានជាតិ Read More
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។ បន្ថែមលើនេះ, លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក( E-Visa) និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។មុននឹងបញ្ចប់, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាងលើឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia by admin October 19, 2026 ព័ត៌មានជាតិ Read More
មន្ត្រីយោធាស័ក្ដ៤កន្លះម្នាក់ បានប្ដឹ…ងអ្នកព័ត៌មានចូលតុលាការ ខេត្តកំពង់ស្ពឺ…នៅព្រឹកថ្ងៃទី១៩ តុលា ២០២៦នេះ មានករណី មន្ត្រីយោធាស័ក្ដ៤កន្លះម្នាក់ ប្ដឹងអ្នកព័ត៌មានចូលសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីប្រជាពលរដ្ឋពឹងពាក់ឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ករណីបុគ្គលរំលោ….ភយកដីសាលាឆទានដែលជាសម្បត្តិរួមសម្បត្តិសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន អ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីជូនដំណឹងដល់ថ្នាក់លើ ស្រាប់តែក្រោយពេលអ្នកសារព័ត៌មានបានធ្វើការចុះផ្សាយព័ត៌មាន បែជាមន្ត្រីរូបនោះក៏ប្ដឹងអ្នកសារព័ត៌មានចូលតុលាការ! by admin October 19, 2026 ព័ត៌មានជាតិ Read More
នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ។ by admin October 19, 2026 ព័ត៌មានជាតិ Read More
J-27-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!នៅសល់តែ ២៧ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦J-27-ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!នៅសល់តែ ២៧ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦J-27: 20e SOMMET DE LA FRANCOPHONIE PHNOM PENH 2026Plus que 27 jours !Pour la première fois de son histoire, le Royaume du Cambodge accueillera le 20e Sommet de la Francophonie et les événements parallèles, qui se tiendront à Phnom Penh, la capitale du Royaume, du 14 au 16 novembre 2026.#SommetFrancophonie2026 #Cambodge by admin October 19, 2026 ព័ត៌មានជាតិ Read More